ថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលរួមមាន៖
-លោកនាយរងខណ្ឌរដ្ឋបាលជលផល បានចូលរួមវេទិកាសាធារណៈ នៅឃុំសំបុក ស្រុកចិត្របុរី ក្រោមអធិបតីភាពឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធោការក្រសួងមុខងារសាធារណៈ និងមានការចូលរួមពី លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ សរុបប្រមាណ ២៥០នាក់។
-ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ បានចូលរួមប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុកឆ្លូងលើកទី៣៦ អាណត្តិទី៣ ឆ្នាំទី៣ នៅសាលប្រជុំស្រុកឆ្លូង។
-មន្ត្រីខណ្ឌរដ្ឋបាលជលផលក្រចេះ និងមន្រ្តីអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គ ដំណាក់កាលទី៣ បានចូលរួមប្រជុំ ជាមួយមន្ត្រីសម្រប់សម្រួលផ្នែកហិរញ្ញវត្ថុរបស់ធនាគារពិភពលោក ដើម្បីបិទបញ្ជីចំណាយរបស់គម្រោងរយៈពេល៥ឆ្នាំកន្លងមក។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម