ថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ រួមមាន ៖
* លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ និងសហការីមន្ត្រីអនុវត្តគម្រោង បានរៀបចំកិច្ចប្រជុំ និងធ្វើបទបង្ហាញជូនលោកប្រធានគម្រោងគ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គដំណាក់កាលទី៣ (MIWR-M-P3) និងលោកស្រីតំណាងធនាគារពិភពលោក ដើម្បីបង្ហាញពីលទ្ធផលអនុវត្តគម្រោងរយៈពេល៥ឆ្នាំ (២០១៨-២០២២) ជូនដល់ម្ចាស់ជំនួយធ្វើជាមូលដ្នានសម្រាប់សរសេររបាយការណ៍បញ្ចប់គម្រោងជូនខាងធនាគារពិភពលោក។
* នាយរងខណ្ឌរដ្ឋបាលជលផលបានចូលរួមប្រជុំជាមួយមន្ត្រីរដ្ឋបាលជលផល និងតំណាងធនាគារពិភពលោកនៅសហគមន៍នេសាទភូមិសំរ៉ែ ឃុំបឹងចារ ស្រុកសំបូរ ដើម្បីវាយតម្លៃលទ្ធផលការងារដែលត្រូវអនុវត្តកន្លងមក ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម