ថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ លោក សុឹម ឌីម៉ង់ អនុប្រធានការិយាល័យនីតិកម្មកសិកម្ម និងលោក សយ ច័ន្ទសិទ្ធិ មន្ត្រីការិយាល័យនីតិកម្មកសិកម្ម បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុញ្ញាតអោយប្រើប្រាស់ថ្នាំកសិកម្ម Trycyclazole ឡើងវិញនិងការណែនាំពីរបៀបប្រើប្រាស់ ក្រោមអធិបតីភាពឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ៥៧នាក់ ស្រី ១២នាក់។សិក្ខាសាលានេះប្រពឹត្តទៅនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម