ថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ លោក លាង ពន្លឺ អនុប្រធានការិយាល័យកសិឧស្សាហកម្ម លោក ឡាយ សម្ភស្ស អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម លោក ជូ ចាន់សត្យា មន្រ្តីការិយាល័យផែនការគណនេយ្យ និងលោក ឡុង ចាន់ថា មន្រ្តីការិយាល័យគ្រឿងយន្តកសិកម្ម បានចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល ស្ដីពី ការគ្រប់គ្រងទឹក និងប្រព័ន្ធស្រោចស្រពនៅខេត្តព្រះវិហារ ដែលមានការចូលរួមពី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ព្រះវិហារ ស្ទឹងត្រែង និងឧត្តរមានជ័យ មន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ ព្រះវិហារ ស្ទឹងត្រែង និងឧត្តរមានជ័យ រដ្ឋបាលស្រុក រដ្ឋបាលឃុំ សរុបចំនួន ៤៦នាក់ ស្រី ៤នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម