ថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំខែមេសា ឆ្នាំ២០២២ និងទិសដៅអនុវត្តបន្ត ដឹកនាំដោយលោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលមានរបៀបវារៈដូចខាងក្រោមៈ
ក.ការិយាល័យកសិ-ឧស្សាហកម្ម ការិយាល័យរដ្ឋបាល បុគ្គលិក ខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ និងខណ្ឌរដ្ឋបាលជលផលក្រចេះ ឡើងរាយការណ៍របាយការណ៍ប្រចាំខែមេសា ។
ខ.ការពង្រឹងការអនុវត្តច្បាប់
គ.ការអនុវត្តថវិកាកម្មវិធី
ឃ.គម្រោង និងកម្មវិធី
ង.ផ្សេងៗ
ដោយមានការចូលរួមពី លោកនាយកខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ លោកនាយខណ្ឌរដ្ឋបាលជលផលក្រចេះ លោក លោកស្រី ប្រធាន អនុប្រធាន ការិយល័យជំនាញ និងលោកនាយផ្នែក លោកនាយរងផ្នែក លោកនាយសង្កាត់រដ្ឋបាលព្រៃឈើ រដ្ឋបាលជលផល សរុបចំនួន ៣០នាក់ ស្រី១នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម