មាតិកា
ក្រចេះ ៖សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពី គោលនយោបាយផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសាលប្រជុំសែនពិដោរ អគារផ្ការំដួល រាជធានីភ្នំពេញ
ចេញ​ផ្សាយ ២៨ មេសា ២០២២
144

ព្រឹកថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ លោក សៀន គិន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ និងលោក ឃី ចាន់ណូ អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពី "គោលនយោបាយផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ" ក្រោមអធិបតីភាព ឯកឧត្តម ចាន់ សារុទ្ធ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមការគាំទ្រថវិកាដោយរាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តមទីប្រឹក្សាក្រសួង អស់លោក លោកស្រី ជាថ្នាក់ដឹកនាំនិងតំណាងអង្គភាពជំនាញក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទាំង ២៥ រាជធានី-ខេត្ត ទីប្រឹក្សាកម្មវិធី ដៃគូរអភិវឌ្ឍន៍ និងវិស័យឯកជន សរុប ១១៤នាក់ ស្រ្តី ៤១នាក់ នៅសាលប្រជុំសែនពិដោរ អគារផ្ការំដួល រាជធានីភ្នំពេញ។

គោលបំណងសំខាន់ៗនៃសិក្ខាសាលា៖

១-ដើម្បីពិគ្រោះយោបល់ទៅលើសេចក្តីព្រាងគោលនយោបាយផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
២-ប្រមូលធាតុចូលបន្ថែមទៀតពីអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដៃគូរអភិវឌ្ឍន៍ និងវិស័យឯកជន
៣-ពិភាក្សាអំពីគោលដៅ និង យន្តការក្នុងការអនុវត្តគោលនយោបាយផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ចំនួនអ្នកចូលទស្សនា
Flag Counter