ថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ លោក អោក ដារុណ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ និងលោក ញឹម ឧត្តមវឌ្ឍនា អនុប្រធានការិយាល័យកសិ-ឧស្សាហកម្ម បានចូលរួមអមដំណេីរឯកឧត្តម បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដោយមានការចូលរួមពីតំណាងធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៣០នាក់ ចុះទស្សនៈកិច្ចសិក្សានៅក្នុងក្រុមសម្បទានដីសេដ្ឋកិច្ចប៊ិញហ្វឿកក្រចេះ ដេីម្បីពិនិត្យពីខ្សែចង្វាក់ផលិតកម្ម និងការដាំដុះដំណាំចេកអំបូងលឿង ដែលមានទីតាំងនៅស្រុកស្នួល ខេត្តក្រចេះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម