ថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ក្រុមការងារអភិវឌ្ឍន៍សហគមន៍នេសាទរបស់ខណ្ឌរដ្ឋបាលជលផលក្រចេះនិងក្រុមការងារអភិវឌ្ឍន៍សហគមន៍នេសាទនៃរដ្ឋបាលជលផល បានរួមសហការជាមួយអាជ្ញាធរស្រុកសំបូរ ការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថានស្រុក ក្រុមប្រឹក្សាឃុំកំពង់ចាមចុះទៅសហគមន៍នេសាទអន្លង់ក្របីត្រីប៉ាសេអុី ដើម្បីប្រជុំពិភាក្សារៀបចំធ្វើផែនទីកន្លែងនេសាទសហគមន៍អន្លង់ក្របីត្រីប៉ាសេអុី នៅភូមិកំពង់ក្របី ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម