ថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះរួមមាន៖
* លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ បានចូលរួមពិធី ប្រកាសចូលកាន់មុខតំណែងប្រធានពន្ធនាគាខេត្តក្រចេះ នៅសាលមហោស្រពខេត្ត ក្រោមអធិបតីភាពឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
* លោកនាយរងខណ្ឌរដ្ឋបាលជលផលបានចូលរួមប្រជុំពិនិត្យលើផែនការថវិការគ្រោងសំរាប់ឆ្នាំ ២០២៣ នៅមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត ដែលដឹកនាំដោយ លោក ម៉ៅ វិចិត្រ អនុប្រធានមន្ទីរ និងមន្រ្តីពាក់ព័ន្ធ។
* ផ្នែករដ្ឋបាលជលផលកាំពី សហការជាមួយគណ:បញ្ជាការឯកភាពរដ្ឋបាលក្រុង រួមមាន មន្រ្តីរដ្ឋបាលក្រុង កងរាជអាវុធហត្ថក្រុង ក្រចេះ ក្រុមប្រឹក្សាសង្កាត់ អូរឬស្សី សហគមន៍នេសាទស្រែស្តៅ សហគមន៍ប្រេីប្រាស់ទឹក បានចុះត្រួតពិនិត្យទីតាំងឈួសឆាយកាប់រានដីព្រៃលិចទឹក នៅចំណុចបឹងរំលាច ភូមិស្រែស្តៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ។ ទីតាំងឈួសឆាយព្រៃលិចទឹកបណ្តោយ ៥០ម ទទឹង ៣០ម និងបានជីកអាចម៍ដីបណ្តោយ ២០ម ទទឹង ១៥ម ។ បន្ទាប់មកក្រុមការងារបានធ្វើការណែនាំ និងធ្វើកិច្ចសន្យាដល់ម្ចាស់គ្រឿងចក្រអោយបញ្ឈប់សកម្មភាព ជាបន្ទាន់ និងប្រគល់ដែននេសាទជូនរដ្ឋវិញ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម