មាតិកា
ក្រចេះ ៖ថ្នាក់នាំដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បើកកិច្ចប្រជុំប្រចាំតី្រមាសទី១ និងទិសដៅបន្ត ឆ្នាំ២០២២
ចេញ​ផ្សាយ ០១ មេសា ២០២២
172

នារសៀលថ្ងៃ ព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានបើកកិច្ចប្រជុំប្រចាំតី្រមាសទី១ និងទិសដៅបន្ត ឆ្នាំ២០២២ ដឹកនាំដោយលោក ទី្រ សុភក្ដិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ដែលមានការចូលរួមពីលោកអនុប្រធានមន្ទីរ លោកនាយរងខណ្ឌរដ្ឋបាលព្រៃឈើ លោកនាយផ្នែករដ្ឋបាលព្រៃឈើ លោកនាយខណ្ឌរដ្ឋបាលជលផល លោក លោកស្រីជានាយផ្នែករដ្ឋបាលជលផល លោកស្រី ប្រធាន អនុប្រធានការិយាល័យជំនាញ  សរុបចំនួន ៣៣នាក់ ស្រី ០៣នាក់។

* លទ្ធផលទទួលបានរួមមាន៖

 ការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម 

- ចុះពិនិត្យ​ តាមដាន​ និងស្រង់ស្ថិតិការដាំដុះ ការប្រមូលផលដំណាំគ្រប់ប្រភេទនៅស្រុក ក្រុងទាំង ៦

ចុះពិនិត្យ​ តាមដាន​ និងស្រង់ស្ថិតិ ផ្ទៃដីដែលជួបបញ្ហាគ្រោះទឹកជំនន់​ និងភាពរាំងស្ងួត ការផ្ទុះឡើងសត្វល្អិត និង​ជំងឺបំផ្លាញ់ដំណាំគ្រប់ប្រភេទ

- ត្រៀមបង្ការពូជដំណាំគ្រប់ប្រភេទ ប្រេងឥន្ទនះ ជី និងថ្នាំកសិកម្ម ដើម្បីធ្វើអន្តរាគមន៍សង្គ្រោះកសិករទទួលរងគ្រោះ។

=>គិតត្រឹមថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២  សម្រេចបានលទ្ធផលដូចខាងក្រោម៖  

១- សម្រេចបានការដាំដុះដំណាំស្រូវដើមរដូវវស្សាឆ្នាំ២០២២ ចំនួន ១០ហ.ត (បូកយោង ១២៥ហ.ត ស្មើនឹង ០,៣១% នៃផែនការ ៤០ ០០០ហ.ត) ធៀបឆ្នាំមុនច្រើនជាង ៣៧ហ.ត។ 

២- សម្រេចបានការដាំដុះដំណាំសាកវប្បកម្មរដូវវស្សាឆ្នាំ២០២២ ចំនួន១១ហ.ត (បូកយោង ៣៥ហ.ត ស្មើនឹង ១,៧៥% នៃផែនការ ២ ០០០ហ.ត) ធៀបឆ្នាំមុនច្រើនជាង ១៨ហ.ត។ 

៣- សម្រេចបានការដាំដុះដំណាំឧស្សាហកម្មរយៈពេលខ្លីរដូវវស្សាឆ្នាំ២០២២ ចំនួន ៦៨ហ.ត (បូកយោង ១៧៩ហ.ត ស្មើនឹង ០,០៥% នៃផែនការ ៤៧ ២០០ហ.ត) ធៀបឆ្នាំមុនច្រើនជាង ៤០ហ.ត។ 

៤- បានប្រមូលផលដំណាំសាកវប្បកម្មរដូវប្រាំងរួមមាន បន្លែគ្រប់ប្រភេទ ពោតស ដំឡូងជ្វា ដំឡូងឈើ និងប៉ិគក់ចំនួន ១៥០ហ.ត (បូកយោង ៥ ២៦២ហ.ត ស្មើនឹង ៧៤,០៥% នៃផ្ទៃដីដាំដុះ ៧ ១០៦ហ.ត) ធៀបឆ្នាំមុន ច្រើនជាង ១៣២ហ.ត។ 

៥- បានប្រមូលផលដំណាំឧស្សាហកម្មរយះពេលខ្លីរដូវប្រាំងរួមមាន អំពៅ សណ្តែកបាយ សណ្តែកដី ពោតក្រហម និងសណ្តែកសៀង ចំនួន ២១ហ.ត (បូកយោង ៨ ៥១១ហ.ត ស្មើនឹង ៩១,៤៩% នៃផ្ទៃដីដាំដុះ ៩ ៣០៣ហ.ត) ធៀបឆ្នាំមុន ច្រើនជាង ១៦៤ហ.ត។ 

 ការិយាល័យផលិតកម្ម និងបសុព្យាបាល

ក- ការទទួលបសុឱសថ និងសម្ភារបរិក្ខាបសុពេទ្យ ៖​

     ១.វ៉ាក់សាំងសាទឹក ០ដុស

         ២.វ៉ាក់សាំងអ៊ុតក្តាម ០ដុស

         ៣.វ៉ាក់សាំងបូសខ្យល់ ០ដុស

         ៤.វ៉ាក់សាំងដំពក ៤០០០ដុស

          ៣.ថ្នាំ០៦មុខ ៧៧ដប

          ៤.ថ្នាំសម្លាប់មេរោគ ៣០លីត

          ៥.អាលកុល ៣០លីត          

          ៦.មេទីឡែន ០២គីឡូក្រាម

ខ- ការបែងចែកវ៉ាក់សាំង ៖

១.ក្រុងក្រចេះ វ៉ាក់សាំងដំពកចំនួន ៥០០ក្បាល ថ្នាំ៦មុខ ០៧ដប

២.ស្រុកចិត្របុរី វ៉ាក់សាំងដំពក ៥០០ក្បាល ថ្នាំ៦មុខ ០៨ដប

៣.ស្រុកសំបូរ វ៉ាក់សាំងដំពក ៥០០ក្បាល ថ្នាំ៦មុខ ០៦ដប

៤.ស្រុកឆ្លូង វ៉ាក់សាំងដំពក ៥០០ក្បាល  ថ្នាំ០៦មុខ ០៦ដប

៥.ស្រុកព្រែកប្រសព្វ វ៉ាក់សាំងដំពក ៥០០ក្បាល ថ្នាំ០៦មុខ ០៧ដប

៦.ស្រុកស្នួល វ៉ាក់សាំងដំពក ៥០០ក្បាល ថ្នាំ៦មុខ ០៦ដប

    ៧.ការិយាល័យ វ៉ាក់សាំងដំពក ៩០០ក្បាល​ ថ្នាំ៦មុខ ៤៧ដប

 ខណ្ឌរដ្ឋបាលជលផលក្រចេះ

- ពង្រឹង និងពង្រីកការងារវារីប្បកម្ម​ 

- បន្តពង្រឹងការអនុវត្តច្បាប់​ ស្តីពីជលផលអោយមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើស ពិសេសតំបន់អភិរក្សផ្សោត​ និងតំបន់ព្រៃលិចលឹក

- បន្តចុះស្រង់ស្ថិតិកន្លែងចិញ្ចឹមត្រី កង្កែប គន្ធាយ និងអន្ទង់តាមក្រុង ស្រុក

- ខណ្ឌ ផ្នែក និងសង្កាត់រដ្ឋបាលជលផលត្រូវបន្តចុះពង្រឹងសហគមន៍នេសាទឲបានញឹកញប់

- ស្វែងរកបឹងណាដែលអាចរៀបចំពីធីបន្លែងកូនត្រីក្នុងពីធីបុណ្យមច្អាជាតិសម្រាប់ឆ្នាំ២០២២

   ខណ្ឌរដ្ឋបាលរដ្ឋបាលព្រៃឈើ

- បន្តតាមដានស្ថានភាពស្ថានីយ៍ផ្សព្វផ្សាយ និងស្តាព្រៃឈើឡើងវិញទាំង ២០កន្លែង

- បន្តសម្របសម្រួលដឹកនាំផ្នែកទាំងបីឲ្យពង្រឹងច្បាប់ស្តីពីព្រៃឈើ បទល្មើសដឹកជញ្ជូន និងការកាប់រានព្រៃ

- ផ្សព្វផ្សាយច្បាប់ស្តីពីព្រៃឈើ ដល់សហគមន៍មូលដ្ធាន

- បន្តបណ្តុះកូនឈើ និងកូនឈើហូបផ្លែសម្រាប់ចែកចាយ​ឆ្នាំ ២០២២

- មន្រ្តីជំនាញបន្តចុះត្រួតពិនិត្យ និងកាត់ស្តុកតាមរោងចក្រអារឈើ សិប្បកម្មនិងរោងសន្និធិស្របច្បាប់អោយបានច្បាស់លាស់

ទិសដៅអនុវត្តបន្ត
១. បន្តគ្រប់គ្រងបញ្ជីរត្តមានឲ្យបាច្បាស់លាស់
២. អនុវត្តផែនការសកម្មភាពឲ្យទាន់ពេលវេលា
៣. ដាស់តឿសមាជិក សមាគមមិត្តឲ្យមកបង់ថវិការឲ្យបានទៀងទាត់
៤. តាមដាន ថែទាំ ទ្រព្យសម្បត្តិរដ្ឋឲ្យបាគង់វង្ស។

 

ចំនួនអ្នកចូលទស្សនា
Flag Counter