មាតិកា
គម្រោង CHAIN៖ មន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​​ សហការជាមួយនាយកដ្ឋានវិស្វកម្មកសិកម្ម ចុះពិនិត្យ និងស្តារបឹងខ្យង នៅឃុំកំពង់គរ
ចេញ​ផ្សាយ ២៩ មីនា ២០២២
190

នៅរសៀលថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ លោក លាង ពន្លឺ អនុប្រធានការិយាល័យកសិឧស្សាហកម្ម លោក  ជូ ចាន់សត្យា មន្រ្តីការិយាល័យផែនការគណនេយ្យ និងលោក ឡុង ចាន់ថា មន្រ្តីការិយាល័យគ្រឿងយន្តកសិកម្ម ចូលរួមសហការជាមួយលោក សេង ទុយ អនុប្រធាននាយកដ្ឋានវិស្វកម្មកសិកម្ម បានចុះពិនិត្យ និងស្តារបឹងខ្យង គាំទ្រដោយគម្រោង CHAIN ដើម្បីជាប្រភពទឹកស្រោចស្រពដំណាំរបស់ប្រជាពលរដ្ឋនៅឃុំសោប និងឃុំកំពង់គរ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។

ចំនួនអ្នកចូលទស្សនា
Flag Counter