នៅរសៀលថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ លោក អោក ដារុណ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ និងលោក ឃី ចាន់ណូ អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម សហការជាមួយនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រគល់សៀវភៅបច្ចេកទេសកសិកម្មចំនួន ២៧៥ក្បាល ប្រព្រឹត្តបត្រព័ត៌មានចំនួន ១៥០សន្លឹក ឧបករណ៍បំពងសំឡេងចំនួន ០១ឈុត កៅអីជ័រចំនួន ១៥កៅអី និងទូដែកសម្រាប់ដាក់ឯកសារចំនួន ០៣ទូ ជូនដល់សហគមន៍ថ្មគ្រែ ស្ថិតនៅភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ដើម្បីប្រើប្រាស់ក្នុងសហគមន៍ ដោយមានការចូលរួមពីលោកមេឃុំថ្មគ្រែ តំណាងសហគមន៍ថ្មគ្រែ និងសមាជិកសហគមន៍ នៅអគាសហគមន៍ថ្មគ្រែ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម