មាតិកា
ក្រចេះ ៖កម្មវិធីបើកសិក្ខាសាលាស្តីពី "ការរៀបចំគោលការណ៍ណែនាំសម្រាប់ភ្នាក់ងារផ្សព្វផ្សាយកសិកម្មភូមិ"
ចេញ​ផ្សាយ ២៨ មីនា ២០២២
128

ថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ លោក អោក ដារុណ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានចូលជាគណៈអធិបតីបើកសិក្ខាសាលា ស្តីពី "ការរៀបចំគោលការណ៍ណែនាំសម្រាប់ភ្នាក់ងារផ្សព្វផ្សាយកសិកម្មភូមិ" ដែលរៀបចំដោយនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានកាចូលរួមពីលោកប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីជំនាញថ្នាក់ខេត្ត នៃមន្ទីរកសិកម្មខេត្តក្រចេះ សរុបចំនួន ២៣​នាក់ ស្រ្តី០៣នាក់ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ។ ក្នុងគោលបំណង ប្រមូលធាតុចូលក្នុងការចងក្រងគោលការណ៍ណែនាំសម្រាប់ភា្នក់ងារផ្សព្វផ្សាយកសិកម្មភូមិ។

ចំនួនអ្នកចូលទស្សនា
Flag Counter