មាតិកា
ក្រចេះ ៖សកម្មភាពការងារប្រចាំថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ របស់ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ
ចេញ​ផ្សាយ ២៥ មីនា ២០២២
139

ថ្ងៃព្រហស្បតិ ៧រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២២ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃរួមមាន៖
លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ នាយផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ និងនាយផ្នែករដ្ឋបាលជលផលកាំពី បានចូលរួមពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ ២០២២ របស់រដ្ឋបាលខេត្តក្រចេះ នៅសាលមហាស្រពខេត្ត ក្រោមអធិបតីភាពឯឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ។
* នាយរងខណ្ឌរដ្ឋបាលជលផល និងសហការី បានចូលរួមប្រជុំនៅភូមិដំរ៉ែ ឃុំបឹងចារ ស្រុកសំបូរ ដើម្បីត្រួតពិនិត្យ វាយតម្លៃសកម្មភាពការងារអនុវត្តគំរោង ដោយមានការចូលរួមពីក្រុមការងាររដ្ឋបាលជលផល ទីប្រឹក្សាគំរោងថ្នាក់ជាតិ និងប្រជាពលរដ្ឋក្នុងភូមិសរុប ២៣ ​នាក់ ស្រ្តី ១២នាក់ ។
* មន្ត្រីខណ្ឌរដ្ឋបាលជលក្រចេះ បានដឹកនាំក្រុមឆ្មាំទន្លេអភិរក្សសត្វផ្សោតប៉ុស្ត៏កែងប្រាសាទ ពាកវែកកោះផ្តៅ ទន្សោងធ្លាក់ ចុះល្បាតត្រួតពិនិត្យ បង្រ្កាប បទល្មើសជលផលនៅតាមដងទន្លេមេគង្គ ក្នុងតំបន់អភិរក្ស ចាប់ពីកោះព្រៀលមុខឃុំសណ្តាន់រហូតដល់ភូមិអំពិលទឹក ឃុំកំចាម ស្រុកសំបូរ លទ្ធផលសំរេចបាន:
- ដកហូតបានមងចំនួន ០៧ត្បូង ក្រឡាពី ០៧សម-១៥សម ប្រវែងសរុប ៤៩០ម វត្ថុតាងទាំងអស់យកទៅរក្សាទុកតាមប៉ុស្ត៏កែងប្រាសាទ។

ចំនួនអ្នកចូលទស្សនា
Flag Counter