ថ្ងៃព្រហស្បត្តិ ៧រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២២ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ លោក សំ សំអាង ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម លោក ឈូក សំណាង អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម លោក ឃី ចាន់ណូ អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោក ជូ ចាន់សិត្យា មន្ត្រីការិយាល័យផែនការគណនេយ្យ បានបន្តចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្តីពីការអនុវត្តគោលការណ៍ណែនាំបច្ចេកទេសស្តង់ដាសាវប្បកម្មកម្ពុជា ដែលបានរៀបចំដោយនាយកដ្ឋានសាវប្បកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម និងសហការដោយគម្រោង CHAIN ដែលមានអ្នកចូលរួមប្រមាណ ២២នាក់ ស្តី្រ ២នាក់ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តមានជ័យ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម