ថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃរួមមាន៖
* ខណ្ឌរដ្ឋបាលជលផលក្រចេះ បានរៀបចំពិធីចែកទូកម៉ាសុីន (ទូកស្មាច់) ដែលជាអំណោយរបស់រដ្ឋបាលជលផល គាំទ្រថវិកាដោយសហភាពអឺរ៉ុប (EU) ជូនទៅសហគមន៍នេសាទចំនួន៤ កំពុងដំណើរការ ប៉ុន្តែបច្ចុប្បន្នអត់មានទូកម៉ាសុីនប្រើប្រាស់ដើម្បីចុះល្បាតត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល ។ សហគមន៍ទាំងនេះរួមមាន ស.នចំបក់ ស្ថិតនៅឃុំចំបក់ ស.នតាម៉ៅ ឃុំតាម៉ៅ ស.នកែង កំពង់ដ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ និងសហគមន៍នេសាទសំបុក ភូមិ-ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម