ថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ការិយាល័យនីតិកម្មកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានចុះត្រួតពិនិត្យការធ្វើអាជីវកម្មថ្នាំ និងជីកសិកម្ម នៅក្នុងរដ្ឋបាលក្រុងក្រចេះ បានចំនួន ០៤ដេប៉ូ ហើយក្រុមការងារបានធ្វើការណែនាំដល់អាជីវករទាំងអស់ដូចខាងក្រោម៖
១-ត្រូវមានវិញ្ញាបនបត្របញ្ជាក់ការសិក្សាដែលបានឆ្លងវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាព វិជ្ជាជីវ:ស្តីពីការគ្រប់គ្រងសម្ភារកសិកម្ម នៅក្នុងដេប៉ូរបស់ខ្លួន។
២- ត្រូវមានលិខិតអនុញ្ញាតធ្វើអាជីវកម្មសម្ភារកសិកម្មនៅក្នុងដេប៉ូរបស់ខ្លួន ដោយធ្វើការស្នើសុំនៅច្រកចេញចូលតែមួយ និងក្នុងករណីដែលជិតផុតសុពលភាពត្រូវស្នើសុំបន្ត។
៣- ណែនាំពីការពិនិត្យព័ត៌មានតាមប្រព័ន្ធ QR code សម្រាប់ព័ត៌មានចុះបញ្ជីថ្នាំកសិកម្ម និងជីកសិកម្ម
៤-ផ្សព្វផ្សាយលិខិតលេខ ១៥៣៣ កសក ស្តីពីការពង្រឹង ការអនុវត្តច្បាប់គ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ដល់ម្ចាស់ដេប៉ូលក់ដុំ លក់រាយថ្នាំកសិកម្ម និងជីកសិកម្ម ក្នុងគោលបំណងជួយទប់ស្កាត់ការនាំចូលថ្នាំ និងជីកសិកម្មខុសច្បាប់គ្រប់រូបភាពតាមច្រកព្រុំដែន។
៥-ណែនាំបងប្អូនអាជីវករទាំងអស់ត្រូវអនុវត្តវិធានការ ៣កុំ និង ៣ការពារ ជាប្រចាំពេលលក់ថ្នាំ និងជីដល់កសិករ ដើម្បីការពារជំងឺកូវីត ១៩។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម