មាតិកា
ក្រចេះ ៖សកម្មភាពការងារប្រចាំថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ របស់ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ
ចេញ​ផ្សាយ ១១ មីនា ២០២២
138

ថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃរួមមាន៖
* ផ្នែករដ្ឋបាលជលផលកាំពី បានសហការជាមួយគណៈបញ្ជាការឯកភាពក្រុងក្រចេះ ដែលមានការចូលរួមដោយ នគរបាលប៉ុស្តិ៍រកាកណ្តាល និងសហគមន៍នេសាទរកាកណ្តាល បានចុះល្បាតបង្រ្កាបបទល្មើសជលផល នៅចំណុចបឹងរំលាច សង្កាត់រកាកណ្តាល។ ជាលទ្ធផលនៃការបង្ក្រាប បានរុះរើដកហូតវត្ថុតាងនៃបទល្មើសជលផលដូចជា៖
-របាំងសាច់អួនក្រលាញឹក (សាច់ប៉ាក់) ចំនួន ០៧ខ្សែ ប្រវែង ៣៥០ម៉ែត្រ
-លូសាច់អួនក្រលាញឹក(សាច់ប៉ាក់)ចំនួន ០៧ម៉ាត់លូ
-បង្គោលឫស្សីឃ្លៃចំនួន ៩៥ដើម
-លបប្រើស១០០ ចំនួន៣៥ខ្សែ ប្រវែង ១៧៥០ម៉ែត្រ
-វត្ថតាងទាំងអស់ដែលបានដកហូតបាន យកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលជល។

ចំនួនអ្នកចូលទស្សនា
Flag Counter