នៅព្រឹកថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ លោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ និងសហការី នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានជួបពិភាក្សាលើការងារគម្រោងសាងសង់មជ្ឍមណ្ឌលកសិកម្ម (Supporting Agricultural Center in Kratie, Cambodia) ស្ថិតនៅឃុំសំបុក ស្រុកចិត្របុរី ជាមួយប្រតិភូអញ្ជើញមកពីប្រទេសកូរ៉េ។ ក្នុងនោះផងដែរលោកប្រធានមន្ទីរបានផ្តោតទៅខាងភាគីកូរ៉េ ត្រូវមានកិច្ចសហការល្អជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីឲ្យការងារជោគជ័យ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម