មាតិកា
ក្រចេះ ៖សកម្មភាពការងារប្រចាំថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ របស់ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ
ចេញ​ផ្សាយ ០៣ មីនា ២០២២
132

ថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃរួមមាន៖

- លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ បានចូលរួមប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារបន្តនៅខែមីនា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តក្រចេះ ក្រោមអធិបតីភាពឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ។
- ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ បានសហការជាមួយក្រុមប្រឹក្សាឃុំហាន់ជ័យ លោកមេភូមិ នគរបាលប៉ុស្តិ៍រដ្ឋបាល និងប្រជាការពារភូមិ ចុះទៅបឹងត្រពាំងប្រើស ឃុំហាន់ជ័យ ដើម្បីពិនិត្យ ផ្ទៀងផ្ទាត់ ឡើងវិញនូវចំណុច និយាមកាដីចំណីបឹងដែលក្រុមការងារចម្រុះបានចុះកំណត់កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ កន្លងទៅ។ ការចុះពិនិត្យផ្ទៀងផ្ទាត់និយាមកាឡើងវិញនេះគឺ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារ អ្នកទទួលការអនុវត្តគម្រោងលើកទំនប់ព័ទ្ធជុំវិញបឹងត្រពាំងប្រើសដំណើរការទៅបានល្អ បញ្ចៀសផលប៉ះពាល់ដីបឹង។

ចំនួនអ្នកចូលទស្សនា
Flag Counter