ថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃរួមមាន៖
- លោក តាន់ សុមេធប៊ុនវឌ្ឍន៍ នាយរងខណ្ឌរដ្ឋបាលជលផល បានសហការជាមួយមន្ត្រីនាយកដ្ឋានអភិរក្សជលផល និងបុគ្គលិកអង្គការអង្គការ WWF បានចុះសិក្សាស្រាវជ្រាវ អង្កេតទិន្នន័យសត្វផ្សោតទន្លេមេគង្គ ចាប់ពីទីរួមខេត្តក្រចេះ ដល់អន្លង់កាំពី ជ្រោយបន្ទាយ ដោយពិនិត្យឃើញមានផ្សោតសរុបចំនួន ២៣ក្បាល។
-ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ និងលោក ធីម ស៊ាងឡេង អភិបាលរងស្រុកឆ្លូង បានប្រជុំផ្សព្វផ្សាយច្បាប់ ស្តីពី ជលផល និងលិខិតបទដ្ឋានពាក់ព័ន្ធ នៅសាលាឃុំខ្សាច់អណ្តែត។
-សង្កាត់រដ្ឋបាលជលផលពាមទេរ បានចូលរួមប្រជុំបូកសរុបលទ្ធផលការងារលើគ្រប់វិស័យ និងការងារគណ:បញ្ជាការឯកភាពស្រុក ប្រចាំខែកុម្ភ: ព្រមទាំងលើកទិសដៅអនុវត្តបន្តខែមីនា ឆ្នាំ២០២២ របស់រដ្ឋបាលស្រុកចិត្របុរី។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម