ថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃរួមមាន៖
-លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ បានចូលទៅកាន់សាលាតំបូងខេត្តក្រចេះ ដើម្បីផ្តល់ព័ត៏មាន ស្តីពី ជនសង្ស័យឆក់ត្រីតាមដងទន្លេពីរនាក់នៅឃុំបឹងចារ ស្រុកសំបូរ ហើយត្រូវក្រុមឆ្មាំទន្លេសហការជាមួយកម្លាំងនគរបាលស្រុក និងសហគមន៍នេសាទ ចាប់ឃាត់បានកាលពីម៉ោង១០នឹង៣០នាទីយប់ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងមក។
-រដ្ឋបាលជលផលព្រែកប្រសព្វបានចូលរួមប្រជុំសាមញ្ញលើកទី៣៣ ឆ្នាំទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកព្រែកប្រសព្វ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម