ថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ លោក ហេង គីឆេង ប្រធានការិយាល័យផែនការគណនេយ្យ លោក ម៉ី ធារិទ្ធ អនុប្រធានការិយាល័យផែនការគណនេយ្យ លោកស្រី ឡូត សុវណ្ណា អនុប្រធានការិយាល័យផែនការគណនេយ្យ និងលោក ជូ ចាន់សិត្យា មន្ត្រីការិយាល័យផែនការគណនេយ្យ បានចូលរួមប្រជុំដើម្បីត្រួតពិនិត្យ និងផ្គូផ្គងតារាងកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋសម្រាប់ឆ្នាំ២០២១ តាមរយៈប្រព័ន្ធ Zoom Link ក្រោមអធិបតីភាព ឯកឧត្តម ឃី កុសល់ អនុរដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាការបញ្ជីសារពើភណ្ឌទ្រព្យសម្បតិ្តរដ្ឋ (គ.ប.ទ) របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម