មាតិកា
ក្រចេះ ៖កសិករដែលជាសមាជិកបណ្ដុំអាជីវកម្មដំណាំបន្លែ (ASPIER) បានប្រមូលបន្លែមកលក់នៅទីតាំងអាគារជាប្រចាំក្នុងឃុំកំពង់គរ
ចេញ​ផ្សាយ ២៣ កុម្ភៈ ២០២២
196

ថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងនៅថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២២ លោក ឡាយ សម្ភស្ស មន្ត្រីរដ្ឋបាលហិរញ្ញវត្ថុ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIER) និងលោក ជូ ចាន់សិត្យា មន្ត្រីតាមដានវាយតម្លៃនៃកម្មវិធី (ASPIER) បានចុះពិនិត្យការងារដាំដុះបន្លែ និងដំណើរការសាងសង់អាគារប្រមូលផ្តុំកសិផលនៅឃុំកំពង់គរ ស្រុកព្រែប្រសព្វ។ កសិករដែលជាសមាជិកបណ្ដុំអាជីវកម្មដំណាំបន្លែបានប្រមូលបន្លែមកលក់នៅទីតាំងអាគារជាប្រចាំរួមមាន៖
១-ត្រប់ស្រួយ ៣០០ គីឡូក្រាម តម្លៃ២០០០រៀល /គីឡូក្រាម
២-ត្រប់វែង ៤០០ គីឡូក្រាម តម្លៃ១៥០០រៀល/គីឡូក្រាម
៣-ម្ទេសហាវៃ ៤០០ គីឡូក្រាម តម្លៃ ៤៥០០ រៀល/គីឡូក្រាម
៤-ម្ទេសប្លោក ៣៥០គីឡូក្រាម តម្លៃ ៣៥០០ រៀល/គីឡូក្រាម
៥-ប៉េងបោះ ២៥០ គីឡូក្រាម តម្លៃ ៣០០០ រៀល/គីឡូក្រាម
៦-ស្ពៃក្ដោប ២០០០ គីឡូក្រាម តម្លៃ ១៨០០ រៀល/គីឡូក្រាម
៧-ម្រះ ១៥០ គីឡូក្រាម តម្លៃ ៣០០០ រៀល/គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter