មាតិកា
ក្រចេះ ៖សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលចូលរួមជាមួយនាយកដ្ឋានអភិរក្សជលផល និងអង្គការ WCS ក្នុងកម្មវិធីលែងកូនកន្ធាយក្បាលកង្កែប(ល្មិច) ចំនួន៣៥ក្បាល
ចេញ​ផ្សាយ ១៨ កុម្ភៈ ២០២២
155

ថ្ងៃព្រហស្បតិ៍ ១រោច  ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ សកម្មភាពការងារ​ប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាល​ជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្តក្រចេះ
* លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល  និងសហការី បានចូលរួមជាមួយនាយកដ្ឋានអភិរក្សជលផល និងអង្គការ WCS ក្នុងកម្មវិធីលែងកូនកន្ធាយក្បាលកង្កែប (ល្មិច) ចំនួន៣៥ក្បាល ចូលក្នុងទន្លេមេគង្គត្រង់ចំណុចកោះពែង ភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដែលសហគមន៍នេសាទ​អូរក្រសាំងធ្វើការបង្កាត់ភ្ញាស់បាន ក្រោមការគាំទ្របច្ចេកទេសពីមន្ត្រីនៃនាយកដ្ឋាន​អភិរក្ស​ជលផល និងមន្ត្រី​ខណ្ឌរ​ជល​​ផលក្រចេះ ដោយមានការ​​​​គាំទ្រថវិកាពី​អង្គកា WCS។ បន្ទាប់​មកក៏បាន​ចុះទៅ​ប្រជុំជាមួយ​​សហគមន៍​​នេសាទកោះ​ស័ក្តិសិទ្ធ ដើម្បី​​រៀប​ចំកែសម្រួលលើ ​សេចក្តីព្រាង​​ផែនការគ្រប់គ្រងសហគមន៍​នេសាទ ដោយដាក់បញ្ចូលនូវផែនការគ្រប់គ្រងកន្ធាយក្បាលកង្កែប (ល្មិច) ផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter