ថ្ងៃពុធ ០៨កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ
* ផ្នែករដ្ឋបាលជលផលកាំពី សង្កាត់សំបូរ បានសហការជាមួយក្រុមឆ្មាំទន្លេអភិរក្សសត្វផ្សោត អធិការដ្ឋាននគរបាលស្រុកសំបូរ និងគណៈកម្មការសហគមន៍នេសាទ ចុះល្បាតត្រួតពិនិត្យ បង្ក្រាបបទល្មើស ជលផលតាមដងទន្លេមេគង្គចាប់ពីកន្ទុយកោះរងាវឡើងទៅតំបន់ខាងលើ ហើយក៏បានចាប់ឃាត់បទល្មើសនេសាទដោយប្រើប្រាស់ឧបករណ៍ឆក់ត្រីបាន១ករណី នៅវេលាម៉ោង ១០នឹង៣០នាទីយប់ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២។
វត្ថុតាងនៃបទល្មើសរួមមាន÷
- ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់
- ទូកម៉ាស៊ីនចំនួន ០២គ្រឿង
- អាំងវែកទ័រប្រភេទស្រូប(ត្រជាក់) ០១គ្រឿង
- អាគុយ៧០អាំព័រ ០១គ្រឿង
- ខ្សែភ្លើងប្រវែង៦ម
- កន្ត្រង់ដងត្រី ០១គូរ
- ត្រីក្អែក ០២ក្បាល
ជនសង្ស័យ០២នាក់ និងវត្ថុតាងរួមផ្សំទាំងអស់ពេលនេះត្រូវបានមន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ កំពុងកសាងសំណុំឯកសារបញ្ជូនទៅកាន់សាលាដំបូងខេត្តក្រចេះ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ស្តីពីជលផល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម