មាតិកា
ក្រចេះ ៖ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវកា​រ​កំណាត់ផ្លូវជាតិលេខ៧
ចេញ​ផ្សាយ ០៧ កុម្ភៈ ២០២២
200

នៅព្រឹកថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ មន្ទីរកសិកម្ម ​រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ ដឹកនាំ ដោយ លោក អោក ដារុណ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក សៀន គិន អនុប្រធានមន្ទីរ លោក​ប្រធាន​​និងអនុប្រធានការិល័យជំនាញមាន លោក កេត សារឿន លោក ម៉ី ធារិទ្ធិ លោក បឹយ ផល និងលោក ង៉ែត សុគន្ធា បានចូលរួមពិធី​សម្ពោធ​ដាក់ឱ្យប្រើប្រាស់ជាផ្លូវកា​រ​កំណាត់ផ្លូវជាតិលេខ៧ ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ប្រវែង​ប្រមាណ ៩៣.៥៦គីឡូម៉ែត្រ ដែលសាង​សង់ក្រោមជំនួយឥត​​សំណងរបស់រដ្ឋាភិ​បាលចិន ក្រោមអធិ​​បតីភាពដ៏ខ្ពង់ខ្ពស់សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា។

កំណាត់ផ្លូវជាតិលេខ៧ នេះត្រូវបានសាងសង់លើកកម្រិតគុណភាពឡើងវិញ ដោយក្រាលបេតុងកៅស៊ូ (AC) មានទទឹងតួផ្លូវប្រវែង ១១ម៉ែត្រ ចែកជា ២គន្លង សម្រាប់រថយន្តចរាចរណ៍ ដោយគន្លងនីមួយៗមានទទឹង ៣.៥ម៉ែត្រ និងផ្លូវសម្រាប់ទោចក្រយានយន្តមាន ២គន្លង គន្លងនីមួយៗមានទទឹង ១.៥០ម៉ែត្រ និងចិញ្ចើមដីក្រហមសងខាងមានទទឹង ០.៥០ម៉ែត្រ។ កំណាត់ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវដ៏មាន​សក្ដា​នុពល​មួយ តភ្ជាប់ពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តសំខាន់ៗ ដូចជា៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង និងឆ្ពោះទៅ​តំបន់ប៉ូល​សេដ្ឋកិច្ចទី៤ របស់កម្ពុជា ស្ថិតនៅភូមិភាគឦសាននៃប្រទេស ដែលបម្រើឱ្យចរាចរណ៍សម្រាប់សកម្មភាពផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ទេសចរណ៍​នៅក្នុងប្រទេស។

ចំនួនអ្នកចូលទស្សនា
Flag Counter