ថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែ មករា ឆ្នាំ២០២២ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ដឹកនាំដោយលោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្មខេត្ត បានរៀបចំកិច្ចប្រជុំ ស្តីពី សកម្មភាពកិច្ចប្រជុំលើការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដី អគារ គ្រឿងចក្រ រថយន្ត ម៉ូតូ ទូក កាណូត អូប័រ សម្ភារបរិក្ខា និងឧបករណ៍អេឡិចត្រូនិច របស់រដ្ឋ គម្រោង និងអង្គការនានា ដែលខណ្ឌរដ្ឋបាលព្រៃឈើ-ជលផលក្រចេះ ការិយាល័យជំនាញ និងអតីតការិយាល័យកសិកម្ម ក្រុង-ស្រុក បាននឹងកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន ដោយមានការចូលរួមពីលោកនាយខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ លោកនាយខណ្ឌរដ្ឋបាលជលផលក្រចេះ លោក-លោកស្រីជាប្រធាន អនុប្រធាន និងមន្រ្តីការិយាល័យទាំង១០ នៅសាលប្រជុំរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ សរុបចំនួន ១៥នាក់ ស្រី ០១នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម