ថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃ ទី២៧ ខែមករា ឆ្នាំ២០២២ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលរួមមាន៖
* លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលេជលផល បានចូលរួមពិធី ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងប្រធាន មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តក្រចេះ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
* លោកនាយរងខណ្ឌរដ្ឋបាលជលផល បានចូលរួមចុះសិក្សាស្រាវជ្រាវ អង្កេតសត្វផ្សោត តាមដងទន្លេមេគង្គ ចាប់ផ្តើមពី អន្លង់ត្បូងខ្លា ដល់ អន្លង់កោះសន្ទក់ ស្រុកសៀមបូកខេត្តស្ទឹងត្រែង មានសត្វផ្សោត សរុបចំនួន ០៦ក្បាល ដោយមានការចូលរួមពីមន្ត្រីនាយដ្ឋានអភិរក្សជលផល មន្ត្រីខណ្ឌរដ្ឋបាលជលផលក្រចេះ និងខណ្ឌរដ្ឋបាលស្ទឹងត្រែង។
* សង្កាត់រដ្ឋបាលជលផលពាមទេរ បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពី លទ្ធផលវាយតម្លៃការងារបញ្រ្ជាបយេនឌ័រ លុបបំបាត់ពលកម្មកុមារក្នុងវិស័យជលផល និងរៀបចំផែនការសកម្មភាព៥ឆ្នាំបន្ទាប់ ២០២២-២០២៦។
* ពេលរសៀល បានចូលរួមកិច្ចប្រជុំ ស្តីពី ការពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងសៀវភៅកម្មវិធីវិនិយោគ៣ឆ្នាំ រំកិល ស្រុកចិត្របុរី (២០២២-២០២៤)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម