មាតិកា
ក្រចេះ ៖សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២
ចេញ​ផ្សាយ ២៦ មករា ២០២២
169

ថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃ ទី២៥ ខែមករា ឆ្នាំ២០២២ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលរួមមាន៖

* លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល បានចូលរួមប្រជុំគណៈកម្មការ និងអនុគណៈកម្មការសម្របសម្រួលជាមួយក្រុមការងារថ្នាក់ជាតិ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ (ខ្លាស្ទុះ-អូរចឡង់) និងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ស្ពានចំនួន ០៧កន្លែង ស្ថិតតាមបណ្តោយ ផ្លូវជាតិលេខ៧៣ ក្នុងខេត្តក្រចេះ ក្រោមអធិបតីភាពឯកឧត្តម  វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។
* លោកនាយរងខណ្ឌរដ្ឋបាលជលផល បានចូលរួមចុះសិក្សាស្រាវជ្រាវ អង្កេតសត្វផ្សោតតាមដងទន្លេមេគង្គ ចាប់ផ្តើមពី អន្លង់កាំពី ជ្រោយបន្ទាយ ដល់អន្លង់កោះផ្តៅ ដោយពិនិត្យឃើញសត្វផ្សោតសរុបចំនួន ២៤ក្បាល មានជំទង់ ០១ក្បាល ដោយមានការចូលរួមពីមន្ត្រីនាយដ្ឋានអភិរក្សជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងខណ្ឌរជផស្ទឹងត្រែង។
* ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ សហការជាមួយកងកម្លាំងនគរបាលព្រែកសាម៉ាន់ និងគណៈកម្មកាសហគមន៏នេសាទ បានចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងបឹងកូនសត្វ ឃុំព្រែកសាម៉ាន់ លទ្ធផលសម្រចបានដូចខាងក្រោម៖
-បានធ្វើការរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទល្មើសច្បាប់ស្បៃមុង រួមមានៈ
-របាំងព្រួលស្បៃមុងចំនួន១២ខ្សែប្រវែង ៧៣០ម
-លូស្បៃមុងចំនួន ១៨មាត់លូ
-បង្គោលចម្រឹងប្ញស្សីចំនួន ១៥៦ដើម
-បានចាក់លែងត្រីចម្រុះទម្ងនប្រមាណ ២៥គ.ក្រ ចូលក្នុងបឹងកូនសត្វវិញ។

ចំនួនអ្នកចូលទស្សនា
Flag Counter