ថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆ្នាំ២០២១ និងទិសដៅអនុវត្តឆ្នាំ២០២២ ដឹកនាំកិច្ចប្រជុំដោយលោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដោយមានការចូលរួមពីលោកអនុប្រធានមន្ទីរ លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើ លោកនាយខណ្ឌរដ្ឋបាលជលផល សរុបចំនួន ២៧នាក់ ស្រី ០៣នាក់ កិច្ចប្រជុំរៀបចំឡើងនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ។
ជាលទ្ធផលនៃកិច្ចប្រជុំ លោកប្រធានមន្ទីរបានឲ្យការិយាល័យពាក់ព័ន្ធ ឡើងធ្វើបទបង្ហាញពីលទ្ធផលសម្រេចបានក្នុងឆ្នាំ២០២១ កន្លងមកជូនកិច្ចប្រជុំផងដែរ។ ហើបានធ្វើការណែនាំដល់មន្រ្តីក្រោមឱវាទមន្ទីរ ខិតខំបំពេញភារៈកិច្ចឲ្យបានល្អប្រសើរសម្រាប់ឆ្នាំ២០២២។ ជាពិសេសត្រូវការពារ ការរីករាលដាលនៃជំងឺកូរ៉ណាប្រភេទថ្មី និងអនុវត្តន៍បីកុំ បីការពារ ជាប្រចាំ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម