ថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃរួមមាន៖
* លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ បានចូលរួមកិច្ចប្រជុំ សាមញ្ញលើកទី៣២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំទី៣ ក្រោមអធិបតីភាពឯ.ឧ ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត។
+ពេលរសៀលលោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលខេត្ត បានចូលរួមកិច្ចប្រជុំស្តីពីការពិនិត្យផ្ទៀងផ្ទាត់ចំណូល ចំណាយ និងបំណុលភាគទានសព និង ភាគទាន ប្រចាំខែ ឆ្នាំ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ សមាគមមិត្តបុគ្គលិកកសិកម្មកម្ពុជា។
* នាយរងខណ្ឌរដ្ឋបាលជលផល បានចូលរួមប្រជុំពិនិត្យលើការវិភាគទិន្នន័យសត្វផ្សោតទន្លេមេគង្គ ដើម្បីកំណត់អត្តសញ្ញាណ ដោយមានការចូលរួមពីមន្ត្រីនាយកដ្ឋានអភិរក្សជលផល អង្គការ WWF និងខណ្ឌរដ្ឋបាលជលផលក្រចេះ។
* នាយផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ បានចូលរួមប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុកឆ្លូង លើកទី៣២ អាណត្តិទី៣ ឆ្នាំទី៣ ក្រោមអធិបតីភាពលោក ហេង ឡេង ប្រធានក្រុមប្រឹក្សាស្រុក។
* សង្កាត់រដ្ឋបាលជលផលសំបូរ បានរួមដំណើរជាមួយមន្ត្រីរដ្ឋបាលជលផលថ្នាក់ជាតិដែលអនុវត្តគម្រោង FAO បានចុះទៅសម្ភាសគណៈកម្មការសហគមន៍នេសាទកោះផ្តៅ នឹងសហគមន៍នេសាទតាងួន ទាក់ទងនឹងការគ្រប់គ្រង ព្រមទាំងតម្រូវការចាំបាច់មួយចំនួនដែលធ្វើអោយសហគមន៍មាននិរន្តរភាព សម្រាប់ពេលបច្ចុប្បន្ន និងអនាគត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម