ថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃរួមមាន៖
* លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល បានចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាបន្តលើ សេចក្តីព្រាងសេចក្ដីណែនាំអន្តរក្រសួង ស្តីពី គោលការណ៍នីតិវិធី និងស្តង់ដាសេវាសម្រាប់គ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ។
+ រសៀល លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល បានបន្តរួមដំណើរជាមួយមន្ត្រីរដ្ឋបាលជលផលថ្នាក់ជាតិ ដែលអនុវត្តគម្រោង FAO ចុះសម្ភាសគណៈកម្មការសហគមន៍នេសាទកាំពី ទាក់ទងនឹងការគ្រប់គ្រង ព្រមទាំងតម្រូវការចាំបាច់មួយចំនួនដែលធ្វើអោយសហគមន៍មាននិរន្តរភាពសម្រាប់ពេលបច្ចុប្បន្ន និងអនាគត។
* នាយផ្នែករដ្ឋបាលជលផលប្រែកប្រសព្វ បានប្រជុំផ្សព្វផ្សាយច្បាប់ ស្តីពី ជលផលនៅសាលាឃុំចំបក់ ដោយមានការចូលរួមពីលោកមេឃុំ គណៈកម្មការសហគមន៍នេសាទចំបក់ចមចំនួន ០២នាក់ និងប្រជាពលរដ្ឋ ព្រមទាំងអ្នកនេសាទចំនួន ០៧នាក់ បន្ទាប់មកបានធ្វើការដុតបំផ្លាញឧបករណ៍ នេសាទឆក់ត្រីចំនួន៣គ្រឿង ដែលសហគមន៍ចំបក់ដកហូតបានកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម