កម្មវិធី ASPIRE នៃមន្ទីរកសិកម្មខេត្តក្រចេះ៖
ថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ក្រុមការងារ មន្ទីរកសិកម្ម សហការជាមួយក្រុមការងារការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកព្រែកប្រសព្វ បានចុះពិនិត្យការងារដាំដុះដំណាំបន្លែក្នុងផ្ទះសំណាញ់ របស់កសិករឈ្មោះ ធន់ ប៊ុនធី នៅភូមិស្រឡៅដំណាក់ ឃុំឬស្សីកែវ កសិករបណ្ដុំអាជីវកម្មដំណាំបន្លែឆ្នាំ២០២០ និងកសិករបានដាំដំណាំរួមមាន៖ ដំណាំស្ពៃតឿ ប្រមូលផលបាន ៣០ គីឡូក្រាម ក្នុងមួយថ្ងៃ តម្លៃ ៤០០០រៀល ស្ពៃក្រញាញ់ ប្រមូលផលបាន ២០ គីឡូក្រាម ក្នុងមួយថ្ងៃ តម្លៃ ៤០០០រៀល ស្ពៃចង្កិះ ប្រមូលផលបាន ៣០គីឡូក្រាម ក្នុងមួយថ្ងៃ តម្លៃ ៤០០០រៀល ត្រប់ ប្រមូលផលបាន ៧០គីឡូក្រាម ក្នុងមួយថ្ងៃ តម្លៃ ៣៥០០ រៀល និងម្ទេសហាវៃ ប្រមូលផលបាន ២០ គីឡូក្រាម ក្នុងមួយថ្ងៃ តម្លៃ ៦៨០០រៀល ទីតាំងលក់ចេញទៅខេត្តកំពង់ចាម ឈ្មួញមកទទួលដល់កន្លែង (ចំការកសិករ)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម