មាតិកា
ក្រចេះ ៖រដ្ឋបាលជលផលក្រចេះ សហការជាមួយអង្គការ WWF រៀបចំកិច្ចប្រជុំពង្រឹងការអនុវត្តច្បាប់ និងការរៀបចំផែនការសកម្មភាពដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល
ចេញ​ផ្សាយ ១១ មករា ២០២២
142

ថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ និងសហការី សហការជាមួយអង្គការ WWF បានរៀបចំកិច្ចប្រជុំជាមួយក្រុមឆ្មាំទន្លេ សហគមន៍នេសាទ និងប្រជាការពារ នៅប៉ុស្តិ៍ឆ្មាំទន្លេអភិរក្សសត្វផ្សោតកាំពី ដើម្បីពង្រឹងការអនុវត្តច្បាប់ និងការរៀបចំផែនការសកម្មភាពដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលតាមដងទន្លេមេគង្គក្នុងតំបន់អភិរក្សផ្សោត និងអភិរក្សជីវចម្រុះជលផលនៅតំបន់កាំពី ដែលជាតំបន់សក្តានុពលយ៉ាងសំខាន់សម្រាប់សត្វផ្សោតរស់នៅ និងបង្កកំណើត ដោយបច្ចុប្បន្នកំពុងទទួលការគំរាមកំហែង ពីជនខិលខូចមួយចំនួន ដែលលួចចូលនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់នៅទីនោះ។

ចំនួនអ្នកចូលទស្សនា
Flag Counter