ថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃរួមមាន៖
* ខណ្ឌរដ្ឋបាលជលផលក្រចេះ និងផ្នែករដ្ឋបាលជលផលកាំពី សហការជាមួយនាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល បានចុះត្រួតពិនិត្យតាមដានការងារគ្រប់គ្រងដែននេសាទ របស់សហគមន៍នេសាទ និងការងារអភិរក្សសត្វកន្ធាយក្បាលកង្កែប (ល្មិច) និងជីវចម្រុះជលផល នៅឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ ដឹកនាំឱដោយលោក អ៉ិន ហ៊ុល អនុប្រធាននាយកដ្ឋានអភិរក្សជលផល និងមានការចូលរួមពីមន្រ្តីអង្គការ WCS សហគមន៍នេសាទតាងួន វឌ្ឍនៈ និងតាងួន ចូលរួមសរុប ១៨នាក់ ។
* នាយរងផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ បានចូលរួមប្រជុំនៅស្រុកឆ្លូង ស្ដីពី កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅអនុវត្តបន្តឆ្នាំ២០២២ កិច្ចប្រជុំដឹកនាំដោយលោក ហេង សុីថា អភិបាលស្រុកឆ្លូង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម