+ក្រុមការងារកម្មវិធី ASPIRE នៃការិយាល័យកសិកម្ម ធនធានធម្មជាតិ បរិស្ថានស្រុកឆ្លូង បានចុះពិនិត្យវឌ្ឍនភាបបន្លែក្នុងក្រៅផ្ទះសំណាញ់របស់ កសិករឈ្មោះ អេង បូរ៉ា នៅភូមិកោះកណ្តុរ ឃុំឆ្លូង ស្រុកឆ្លូង កសិករបានដាំដំណាំដូចជាស្ពៃក្រញ៉ាញ់ ស្ពៃក្តោប សាលាដ ខាត់ណា ម្រះ ត្រសក់ សណ្តែកគួរនិងពោតចំពោះវគ្គសារមុនប្រមូលផលបានដូចជា ស្ពៃក្រញ៉ាញ់បានចំនួន ១៦៦គីឡូ ក្នុង ០១គីឡូ ទទួលបាន ៥ ០០០៛ ស្ពៃក្តោបបានចំនួន ១៦៣គីឡូ ក្នុង ០១គីឡូ លក់បាន ៥ ០០០៛ និងសាលាដបានចំនួន ១៦៤គីឡូ ក្នុង ០១គីឡូ លក់បាន ១០ ០០០៛ ក្នុងនោះចំណាយអស់ ៧០០ ០០០មុឺនរៀល និងដំណាំដាំសារក្រោយលក់បណ្តើរ ០២ថ្ងៃប្រមូលម្តងដូចជា ម្រះ ០១គីឡូ លក់បាន ៤ ០០០៛ ត្រសក់ ០១គីឡូ លក់បាន ២ ៥០០៛ និងសាលាដ ០១គីឡូ លក់បាន ៧ ០០០៛។ កសិករក៏បានកត់ត្រាតម្លៃលក់ក្នុងកំណត់ត្រាសៀវភៅរបស់គាត់ ដើម្បីធ្វើផែនការបន្ទាប់ផងដែរ។
*ASPIRE*
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម