មាតិកា
ក្រចេះ ៖ក្រុមការងារគម្រោង CHAIN បន្តសហការជាមួយក្រុមការងារមកពីអគ្គនាយកដ្ឋានកសិកម្ម ចុះពិនិត្យជាក់ស្ដែងទីតាំងអនុវត្តន៍គម្រោងសម្រាប់ឆ្នាំ២០២២ និងពិនិត្យមើលសមិទ្ធិផលការងារដែលបានអនុវត្តក្នុងឆ្នាំ២០២១
ចេញ​ផ្សាយ ០៤ មករា ២០២២
143

ថ្ងៃអង្គារ ២កើត  ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ គម្រោង CHAIN ដឹកនាំដោយលោក ម៉ៅ វិចិត្រ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ និងក្រុមការងារគម្រោង CHAIN បានរៀបចំកិច្ចប្រជុំពិភាក្សា ជាមួយក្រុមការងារ GDA ដើម្បីជំរុញការដាំដុះដំណាំម្ទេសហាវៃ (Bell Pepper) ដើម្បីទទួលបាន CAM-GAP នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលមានអ្នកចូលរួមសរុប ១៣នាក់ ស្រី០៣នាក់។ និងបានបន្តសហការជាមួយក្រុមការងារ ចុះពិនិត្យជាក់ស្ដែងទីតាំងអនុវត្តន៍គម្រោងសម្រាប់ឆ្នាំ២០២២ និងពិនិត្យមើលសមិទ្ធិផលការងារដែលបានអនុវត្តក្នុងឆ្នាំ២០២១ កន្លងមក នៅឃុំតាម៉ៅ និងឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ។ ពេលរសៀលបន្តប្រជុំពិភាក្សាបន្ស៊ីផែនការរវាងជាមួយអគ្គនាយកដ្ឋាននាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្មខេត្ត នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។
   

ចំនួនអ្នកចូលទស្សនា
Flag Counter