ថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃរួមមាន៖
* លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល បានចូលរួមកិច្ចប្រជុំ ស្តីពី ការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅអនុវត្តន៍ការងារបន្តឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ។
*ផ្នែករដ្ឋបាលជលផលកាំពី សហការជាមួយសហគមន៍នេសាទកោះផ្តៅ ចុះល្បាតត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលតាមដងទន្លេមេគង្គ ពីចំណុចកោះដំឡូង ដល់កោះពែង ឃុំកំពង់ចាម ស្រុកសំបូរ។ ជាលទ្ធផលរួមមាន បានដកហូតឧបករណ៍នេសាទ មងក្រលាធំចំនួន ១២ត្បូង ប្រវែង ៨៨០ម៉ែត្រ ក្រលា ១៣-១៦ សង់ទីមែត្រ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម