ថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃរួមមាន៖
* លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល និងសហការី បានរៀបចំកិច្ចប្រជុំ ស្តីពី ការបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២១ និងលើកទិសដៅត្រូវអនុវត្តបន្តសម្រាប់ខែមករា ឆ្នាំ២០២២។
* លោកនាយរងខណ្ឌរដ្ឋបាលជលផល បានបន្តចូលរួម ចុះសិក្សាស្រាវជ្រាវ អង្កេតសត្វផ្សោត តាមដងទន្លេមេគង្គ ចាប់ផ្តើមពីអន្លង់ឈើទាលដល់ អន្លង់កោះជ្រឹម ស្រុកសៀមបូកខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីមន្ត្រីនាយដ្ឋានអភិរក្សជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ ខណ្ឌរដ្ឋបាលស្ទឹងត្រែង ដោយនៅអន្លង់ឈើទាលមានផ្សោតពេញវ័យចំនួន ០១ក្បាល និងអន្លង់កោះជ្រឹមមានសត្វពេញវ័យចំនួន ០៦ក្បាល។
* ផ្នែករដ្ឋបាលជលផលកាំពី បានចូលរួមប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ របស់រដ្ឋបាលក្រុងក្រចេះ ក្រោមអធិបតីភាពលោក សេក ប៊ុនហេង អភិបាលក្រុងក្រចេះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម