ថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ លោក ឡាយ សម្ភស្ស មន្ត្រីទទួលបន្ទុករដ្ឋបាល កម្មវិធីផ្សព្វផ្សាយបច្ចេកទេកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) និងលោក ជូ ចាន់សិត្យា មន្ត្រីតាមដានវាយតម្លៃ បានចុះពិនិត្យ និងជំរុញការងារដាំដុះដំណាំបន្លែរបស់កសិករបណ្ដុំអាជីវកម្មដំណាំបន្លែឆ្នាំ២០២០ នៅក្នុងឃុំកំពង់គរ ស្រុកព្រែកប្រសព្វ។
*ចំពោះការប្រមូលផល និងតម្លៃដែលលក់នៅលើទីផ្សាររបស់កសិករក្នុងថ្ងៃនេះរួមមាន៖
-ដំណាំស្ពៃក្តោប ១០០០គីឡូក្រាម តម្លៃ ៣០០០ រៀល/គីឡូក្រាម
-ម្ទេសហាវៃ ៥០គីឡូក្រាម តម្លៃ ៦០០០រៀល/គីឡូក្រាម
-ត្រប់ ៥០ គីឡូក្រាម តម្លៃ ៤០០០រៀល/គីឡូក្រាម
-និងដំណាំខាត់ណាផ្កា ៧០០ គីឡូក្រាម តម្លៃ ៥០០០ រៀល/គីឡូក្រាម។
(ASPIRE-Kratie)
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម