ថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃរួមមាន៖
* លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល បានចូលរួមក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនសម្បទានិកចំនួន៤៥៨គ្រួសារ ស្មើនឹង៧០៤ប័ណ្ណ ក្នុងទីតាំងដីសម្បទានសង្គមកិច្ច នៃគម្រោង LASED II ស្ថិតនៅឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។
* ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ បានចូលរួមប្រជុំបូកសរុបលទ្ធផលការងារគ្រប់វិស័យ ប្រចាំឆ្នាំ២០២១ នៅរដ្ឋបាលស្រុកព្រែកប្រសព្វ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម