មាតិកា
ក្រចេះ ៖សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១
ចេញ​ផ្សាយ ២៨ ធ្នូ ២០២១
158

ថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១  សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃរួមមាន៖

*  លោកនាយរងខណ្ឌរដ្ឋបាលជលផល បានបន្តចូលរួម ចុះសិក្សាស្រាវជ្រាវ អង្កេតសត្វផ្សោត តាមដងទន្លេមេគង្គ ចាប់ផ្តើមពីអន្លង់កាំពី ជ្រោយបន្ទាយ ដល់អន្លង់កោះជ្រឹម ស្រុកសៀមបូកខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីមន្ត្រីនាយដ្ឋានអភិរក្សជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងខណ្ឌរដ្ឋបាលស្ទឹងត្រែង។ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ក្រុមការងារបានពិនិត្យនៅអន្លង់កាំពី ជ្រោយបន្ទាយ មានផ្សោតពេញវ័យចំនួន ២៥ក្បាល និងកូនផ្សោតចំនួន ០១ក្បាល។
-ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ អន្លង់កន្ទុយកោះរងាវ មានសត្វផ្សោតពេញវ័យចំនួន ០១ក្បាល និងអន្លង់សំប៉ាន-ខ្សាច់ម្កាក់ មានសត្វពេញវ័យចំនួន ០៥ក្បាល ។
-ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ អន្លង់កោះជ្រឹម មានសត្វផ្សោតពេញវ័យចំនួន ០៦ក្បាល។
* ផ្នែករដ្ឋបាលជលផលកាំពី សហការជាមួយមន្ត្រីអង្គការ WCS ចុះប្រជុំបូកសរុបរបាលការណ៍ការងារចុះល្បាតត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលក្នុងដែននេសាទសហគមន៍ និងការងារអភិរក្សជីវចម្រុះជលផល នៅស្នាក់ការសហគមន៍ ដោយមានការចូលរួមពីសហគមន៍ចំនួន០៥ នៅឃុំវឌ្ឍនៈ និងឃុំកំពង់ចាម ស្រុកសំបូរ។
* ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ និងមន្រ្តីខណ្ឌរដ្ឋបាលជលផលដឹកនាំក្រុមឆ្មាំទន្លេរ ប៉ុស្តិ៍ថ្មគ្រែ ជ្រោយបន្ទាយ និងប៉ុស្តិ៍កាំពី ប្រជាការពារ នឹងសហគមន៍នេសាទ បានចុះត្រួតពិនិត្យនឹងបង្ក្រាបបទល្មើស នៅតាមដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រ និងភូមិឫស្សីចា ឃុំថ្មគ្រែ ដល់ឃុំសំបុក ស្រុកចិត្របុរី ប្រើប្រាស់ទូកចំនួន ០៥គ្រឿង អ្នកចូលរួមល្បាតចំនួន ១១នាក់ ដោយបានទទួលលទ្ធផល៖

-បានដក់ហូតមងចំនួន ០២ត្បូង ក្រឡាពី ១០-១៦សម មានប្រវែង ៩០ម៉ែត្រ
-ដកហូតសន្ទូចរនងខ្សែចំនួន ០៣ខ្សែ មានប្រវែង ៣០០ម៉ែត្រ
-សន្ទួចរនងសត្វរល្មិច ខ្សែចំនួន ០៣ខ្សែ  មានប្រវែង ១៥០ម និងបានយកមករក្សាទុកប៉ុស្តិ៍កាំពី។

ចំនួនអ្នកចូលទស្សនា
Flag Counter