ថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃរួមមាន៖
* លោកនាយរងខណរដ្ឋបាលជលផល បានចូលរួម ចុះសិក្សាស្រាវជ្រាវ អង្កេតសត្វផ្សោត តាមដងទន្លេមេគង្គ ចាប់ផ្តើមពីទីរួមស្រុកឆ្លូងដល់អន្លង់កាំពី ជ្រោយបន្ទាយ ដោយមានការចូលរួមពីមន្ត្រីនាយដ្ឋានអភិរក្សជលផល មន្ត្រីខណ្ឌរដ្ឋបាលជលផលក្រចេះ និងមន្ត្រីខណ្ឌរដ្ឋបាលស្ទឹងត្រែង។
* សង្កាត់រដ្ឋបាលជលផលសំបូរ បានចូលរួម ចុះសិក្សាស្រាវជ្រាវ លក្ខណៈជីវសាស្ត្រត្រី តាមដងទន្លេមេគង្គ ចាប់ផ្តើមពីទីរួមក្រុងក្រចេះ ដល់អន្លង់កាំពី ជ្រោយបន្ទាយ ដោយមានការចូលរួមពីមន្ត្រីនាយដ្ឋានអភិរក្សជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងមន្ត្រីខណ្ឌរដ្ឋបាលស្ទឹងត្រែង។
* មន្ត្រីខណ្ឌរដ្ឋបាលជលផលក្រចេះ សហការជាមួយក្រុមសហគមន៍នេសាទប្រើប្រាស់ទូកម៉ាស៊ីនចំនួន ០១គ្រឿង អ្នកចូលរួម០៣នាក់ បានចុះប្រមូលទិន្នន័យឧបករណ៍នេសាទតាមរយៈប្រព័ន្ធ SMART Tool នៅសង្កាត់រកាកណ្ដល ក្រុងក្រចេះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម