ថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃរួមមាន៖ ផ្នែករដ្ឋបាលជលផលកាំពី និងសង្កាត់រដ្ឋបាលជលផលពាមទេ សហការជាមួយមន្ត្រីនាយកដ្ឋានអភិវឌ្ឍសហគមន៍នេសាទ នៃរដ្ឋបាលជលផល បានចុះប្រមូលទិន្នន័យសម្រាប់កសាងទិន្នន័យមូលដ្ឋាន និងវាយតម្លៃប្រសិទ្ធភាពសហគមន៍នេសាទចំនួន ០២ នៅសហគមន៍នេសាទសំបុក ឃុំសំបុក និងសហគមន៍នេសាទទ្រនូលឆ្នាំង ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម