មាតិកា
ក្រចេះ ៖សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១
ចេញ​ផ្សាយ ២៣ ធ្នូ ២០២១
212

ថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១  សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃរួមមាន៖

* ខណ្ឌរដ្ឋបាលជលផលក្រចេះ បានទទួលរថយន្តដឹកត្រីចំនួន ០១គ្រឿង ប្រភេទសុាំយ៉ុង ពណ៏លឿង ស្លាកលេខ 2A-9532 ពីកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដែលដឹកត្រីចំនួន ១៨កេះចេញពីខេត្តស្ទឹងត្រែងឆ្ពោះទៅកាន់រាជធានីភ្នំពេញ។ ក្រោយពីបានទទួល លោកនាយខណ្ឌបានឱ្យផ្នែករដ្ឋបាលជលផល​កាំពី និងមន្ត្រីខណ្ឌធ្វើការត្រួតពិនិត្យហើយឃើញថា ត្រីនៅក្នុងរថយន្តមានចំនួនត្រឹមតែ ១៦កេះ ប៉ុណ្ណោះ ដោយឡែក ០២កេះ ទៀតគឺ ០១កេះ ជាសាច់សត្វប្រើស និង ០១កេះ ទៀតគឺជាសាច់ជ្រូកព្រៃ។ ក្រោយពីធ្វើការស្រាវជ្រាវ និងសាកសួរ​រក​ម្ចាស់​ត្រីដែលផ្ញើតាមរថយន្តសង្ស័យខាងលើ គឺបានចម្លើយដូចៗគ្នាថា ត្រីដែលដាក់កេះស្នោចំនួន ១៦កេះ ដឹកតាមរថយន្តសុាំយ៉ុងខាងលើគឺ សម្រាប់ផ្ញើជូនឲ្យថ្នាក់ដឹកនាំ និងបងប្អូននៅភ្នំពេញ។ ពេលនោះលោកនាយខណ្ឌ បានស្នើសុំយោបល់ និងគោលការណ៍សម្រេចពីឯកឧត្តមព្រះរាជអជ្ញាអមសាលាតំបូងខេត្តក្រចេះ ដើម្បីប្រគល់ជូនម្ចាស់ដើមវិញ។ដោយឡែកសាច់សត្វព្រៃ និងរថយន្តដឹកបទល្មើស គឺត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តប្រគល់​ជូនខណ្ឋរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនីតិវិធី។
* ផ្នែករដ្ឋបាលជលផលកាំពី បានសម្របសម្រួលណែនាំបច្ចេកទេសចិញ្ចឹមត្រី និងបានផ្តល់សៀវភៅបច្ចេកទេសចិញ្ចឹមត្រី ដល់ប្អូនប្រុសឈ្មោះ សាត ឡ និងភរិយា នៅឃុំស្រែជិះ ស្រុកសំបូរ ខេត្តក្រចេះ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលបានស្នើសុំតាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១។ 

ចំនួនអ្នកចូលទស្សនា
Flag Counter