ថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃរួមមាន៖
* លោក ម៉ុក ពន្លក និងសហការី ព្រមទាំងមន្ត្រីអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គដំណាក់កាលទី៣ (M-IWRM-P3) បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តឆ្នាំ២០២១ និងរៀបចំផែនការសកម្មភាព ថវិកាប្រចាំឆ្នាំ២០២២ នៅសណ្ឋាគារម៉ង់ឌីយ៉ាល់ ក្រុងកំពត ក្រោមអធិបតីភាពលោក ឆេង ផែន អគ្គនាយករងរដ្ឋបាលជលផល និងជានាយកគម្រោង ដោយមានអ្នកចូលរួមសរុបចំនួន ៣៤នាក់ ស្រី១៣នាក់។
* មន្ត្រីខណ្ឌរដ្ឋជលផល បានសហការជាមួយក្រុមឆ្មាំទន្លេអភិរក្សសត្វផ្សោតតំបន់កាំពី ចុះល្បាតបង្ក្រាបបទល្មើសនេសាទ ដោយទទួលបានលទ្ធផលមានដូចជា៖
- ដកហូតមងបានចំនួន០៣ត្បូង ប្រវែង៩០ម ក្រលាពី ១០-១៦សម។
- សន្ទួចរនង ០១ខ្សែ ប្រវែង ១០០ម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម