មាតិកា
ក្រចេះ ៖ការចុះអនុស្សរណ: យោគយល់គ្នា ក្នុងភាពជាដៃគូកសិធុរកិច្ច រវាងសហគមន៍កសិកម្ម និងក្រុមហ៊ុនប្រមូលទិញកសិផលកសិកម្ម
ចេញ​ផ្សាយ ២០ ធ្នូ ២០២១
196

ថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ គាំទ្រដោយគម្រោងពិពិធកម្មកសិកម្មកម្ពុជា  ដឹកនាំដោយលោក អោក ដារុណ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានសម្របសម្រួល ដឹកនាំកម្មវិធី ស្តីពី ការចុះអនុស្សរណ: យោគយល់គ្នា ក្នុងភាពជាដៃគូកសិធុរកិច្ច រវាងសហគមន៍កសិកម្មចំនួន០៥ និងក្រុមហ៊ុនប្រមូលទិញកសិផលកសិកម្មចំនួន០២ គឺក្រុមហ៊ុន ហង្សហាវេស អេហ្រ្គីខលឈើ និង ក្រុមហ៊ុន វិថី អេហ្រ្គីខលឈើខេមបូឌាឯក  ការចុះអនុស្សរណ:យោគយល់គ្នាបានប្ររព្វឡើងនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ដែលបានសម្របសម្រួលដោយក្រុមហ៊ុន SBK ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ២៥នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter