មាតិកា
ក្រចេះ ៖សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១
ចេញ​ផ្សាយ ១៧ ធ្នូ ២០២១
117

ថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១  សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃរួមមាន៖

* លោក ម៉ុក ពន្លក នាខណ្ឌរដ្ឋបាលជលផល បានចូលរួមជាមួយលោកអនុប្រធាននាយកដ្នានអភិវឌ្ឍន៍សហគមន៍នេសាទនៃរដ្ឋបាលជលផល បើកកម្មវិធីវគ្គបណ្តុះបណ្តាល ស្តីពី សហគមន៍នេសាទមានដំណើរការគ្រប់ជ្រុងជ្រោយ ដែលគាំទ្រដោយគម្រោងគ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គដំណាក់កាលទី៣ (M-IWRM-P3) នៅសណ្ឋាគារលីជឺ ក្រុងក្រចេះ។
+រសៀលលោក ម៉ុក ពន្លក នាខណ្ឌរដ្ឋបាលជលផល
  និងសហការី បានចូលរួមកិច្ចប្រជុំជាលោកអនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ និងបុគ្គលិកអង្គការ WCS ទាក់ទងនឹងការរៀបចំផែនការគ្រប់គ្រងសហគមន៍នេសាទ ចំនួន០៥ ដោយបន្ថែមផែនការគ្រប់គ្រងកន្ធាយក្បាលកង្កែបនៅស្រុកសំបូរ។
* សង្កាត់រដ្ឋបាលជលផលពាមទេបឆនចូលរួមកិច្ចប្រជុំតាមអនឡាញ (Zoom meeting) ស្តីពី បញ្ចប់គម្រោងផ្នែកគាំទ្របច្ចេកទេសសម្រាប់លើកកម្ពស់សមត្ថិភាពនិងស្ថាប័ន លើការគ្រប់គ្រង និងអភិរក្សធនធានជលផលដោយយកចិត្តទុកដាក់លើយេនឌ័រ និងពលកម្មកុមាររបស់គម្រោង​ CAPFISH-capture

ចំនួនអ្នកចូលទស្សនា
Flag Counter