ថ្ងៃពុធរ១១៦កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃរួមមាន៖
* លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធការងារឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២ សម្រាប់បណ្ដាញសហគមន៏នេសាទ ខេត្តក្រចេះ។
* ផ្នែករដ្ឋបាលជលផលកាំពី បានចូលរួមប្រកាសចូលកាន់មុខតំណែង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ ក្រោមអធិបតីភាព ឧត្តមសនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ។
* មន្រ្តីខណ្ឌរដ្ឋបាលជលផល បានចូលរួមជាមួយអង្កការ WCS ដើម្បីរៀបចំកិច្ចប្រជុំស្ដីពី ការពិគ្រោះយោបល់លើផែនការគ្រប់គ្រងកន្លែងនេសាទសហគមន៍នៅសហគមន៍នេសាទព្រែកគ្រៀង ភូមិព្រែកគ្រៀង ឃុំវឌ្ឍនៈ ស្រុកសំបូរ និងសហគមន៍នេសាទវាលព្រលូងលួងចិត្តស្ថិតនៅភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ។
* ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ និងសហការី បានសហការជាមួយក្រុមប្រឹក្សាឃុំ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលចំបក់ និងសហគមន៍នេសាទ ចុះបង្ក្រាបបទល្មើសជលផលនៅបឹងគួយ ឃុំចំបក់ ស្រុកព្រែកប្រសព្វ លទ្ធផលសម្រេចបាន៖
-បានធ្វើការរុះរើនិងបំផ្លាញចោលនូវបករណ៍នេសាទល្មើសច្បាប់រួមមាន៖
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម